ឧត្តរមានជ័យ ៖ ថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេតឧត្តរមានជ័យ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការផ្សព្វផ្សាយពីក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្ដីពីវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដល់នាយ នាយរង អាវុធហត្ថខេត្ត។ ដោយឡែក នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយដល់ នាយ នាយរង គ្រប់ៗគ្នា ដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរផងដែរ។