You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ឡា ឡៃ អញ្ជើញប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ

តាកែវ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច វឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដែលមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យ ដែលពាក់ព័ន្ធ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្សព្វផ្សាយផែនការបន្តទៀត ដើម្បីបង្ការជំងឺកូវីដ ១៩ និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថតាមជំនាញ និងការងារការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។