ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ត្រៀមកម្លាំងអន្តរាគមន៍ ចាត់កម្លាំងបន្ថែមតាមបណ្ដាគោលដៅនីមួយៗ ដែលឈរជើងតាមព្រំប្រទល់ខេត្ត ត្រួតពិនិត្យបម្រាមគោចរណ៍ និងកម្លាំងល្បាត ឈរជើងតាមព្រំដែនវៀតណាម និងព្រំដែនខេត្តក្រចេះ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។