You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត និងសារាចរស្តីពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជូនចំពោះ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ដោយឡែកអ្នកជាប់បេសកម្ម ប្រធានអង្គភាព មន្ទីរ នីមួយៗត្រូវបន្តផ្សព្វផ្សាយជូន នាយទាហាន នាយទាហានរង ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបែងចែកម៉ាស់ និងកបាំងមុខ ជូនតាមមន្ទីរ មូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខផងដែរ។