You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់

ស្វាយរៀងៈ វេលាម៉ោង១៥ និង០០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសម័យប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២២-២៣ ខែសីហា
ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ២៥នាក់៕
លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ជំហរបស់កងកម្លាំងដែលចំណុៈបញ្ជាការដ្ឋានរបស់លោកថា នឹងធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ជូនលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស សិស្សានុសិស្ស ដែលបានអញ្ជើញមកធ្វើជាអនុរក្ស មកមើលសុខទុកកូនពេលប្រឡង រួមទាំងសិស្សដែលមកប្រឡងឲ្យបាន ១០០%ជាដាច់ខាត។
s1

s2

s3