You are currently viewing លោកវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលិខិតគតិយុត្តនានា

លោកវរសេនីយ៍ឯក មួន សុវណ្ណដា អញ្ជើញផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា និងលិខិតគតិយុត្តនានា

រតនគិរី៖ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តរតនគិរី លោកវរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតី​ក្នុងពិធីផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់​ប្រមុខរាជរដ្ឋាភិបាល បទបញ្ជាលោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលិខិតគតិយុត្តនានា។ លោកវរសេនីយ៍ឯក មេបញ្ជាការរង ក៏បានផ្តាំផ្ញើដល់​អាវុធហត្ថគ្រប់រូបត្រូវប្រកាន់ភ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ ៣ កុំដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕