ព្រះសីហនុ៖ គោរពតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៩ និង០០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ តែ អ៊ិចឆុង នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងអន្តរាគមន៍ពិសេសកងរាជអាវុធហត្ថខេត្ត បន្តចុះណែនាំដល់បងប្អូនអាជីវករលក់ដូរ នៅតាមទីសាធារណៈ តំបន់ឆ្នេរសមុទ្រ ឱ្យផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ហាមមិនឱ្យមានការប្រមូលផ្តុំមនុស្សជាក្រុម អង្គុយជួបជុំផឹកគ្រឿងស្រវឹង ចូលរួមអនុវត្តតាមវិធានការក្រសួងសុខាភិបាល វិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ និង ៣កុំ” ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ទៅក្នុងសហគមន៍ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។