ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងសមត្ថកិច្ចចម្រុះ ដែលដាក់ពង្រាយឈរជើងប្រចាំការតាមបណ្តាគោលដៅ អនុវត្តវិធានការរដ្ឋបាលបិទខ្ទប់ច្រកចេញ-ចូល ខ្សែក្រវ៉ាត់ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវជាសកលកូវីដ-១៩ ទៅក្នុងសហគមន៍ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។