You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះបិទទីតាំងមួយចំនួន សង្ស័យមានការឆ្លងជំងឺកូវីដ-១៩

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងចម្រុះបិទទីតាំងមួយចំនួន សង្ស័យមានការឆ្លងជំងឺកូវីដ-១៩

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាមួយគណៈ ប្រតិភូដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះត្រួតពិនិត្យការបិទទីតាំងចំនួន ០៤កន្លែងដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទមានទីតាំងសណ្ឋាគារកាស៊ីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, វីឡាមួយកន្លែងក្នុងបូរីរស្មីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។