ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់ កម្លាំងកងវរសេនាតូច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទៅការពារកន្លែងយកសំណាក កូវីដ ១៩ ត្រូវមានការប្រុងប្រយ័ត្ន ជាប់ជានិច្ច មិនអាចធ្វេសប្រហែសបានឡើយ មុននឹងទៅជួយគេ ការពារគេ ត្រូវការពារខ្លួនឯងជាមុនសិន។