You are currently viewing អាវុធហត្ថខេត្តកណ្តាល អនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល

អាវុធហត្ថខេត្តកណ្តាល អនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល

កណ្តាល ៖ ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង១១នៃខេត្តកណ្តាល បានបន្តចុះសហការជាមួយគណៈបញ្ជាការឯកភាពស្រុក ធ្វើការត្រួតពិនិត្យ អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ ៤៤.៤៩.៥០ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យធ្វើដំណើរ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលបនៃជំងឺកូវីដ-១៩។