You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យនិងពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំត្រួតពិនិត្យនិងពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១ នៅសាលប្រជុំមជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។