តាកែវៈ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនបុរសចំនួន០២នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិចា ឃំចា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះរួមមានឈ្មោះ ៈ
០១. តុន ដារា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចា ឃំចា ស្រុកព្រៃកប្បាស ខេត្តតាកែវ
០២. ឡាក់ រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចា ឃំចា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់
០២. ដាវចំនួន ០១ដើម
០៣. ទូរស័ព្ទចំនួន០១គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕