You are currently viewing ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយនឹងករណីប៉ុប៉ងមនុស្សឃាត

ជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយនឹងករណីប៉ុប៉ងមនុស្សឃាត

កំពង់ឆ្នាំងៈ ជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ សង្ស័យជាប់ពាក់ព័ន្ធជាមួយនឹងករណីប៉ុប៉ងមនុស្សឃាត ស្ថិតនៅចំណុចភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះរួមមានឈ្មោះ ៈ
០១. ឆែម សៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង
០២. អៀម រតនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង
០៣. អៀម ជឹម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានមានជម្លោះពាក្យសំដីជាមួយ ជនរងគ្រោះ ធ្វើអោយជនសង្ស័យបានយកកាំភ្លើងកែឆ្នៃរបស់ខ្លួនបាញ់ទៅលើជនរងគ្រោះចំនួន១០គ្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួបន្ត និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀតត្រូវកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក៕
k

kk

kkk