បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម។
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់កំពុងតែជិះម៉ូតូនៅមុខសណ្ឋាគារវី៩ ព្រមទាំងដកហូតកាំបិតចំនួន០១ដើមផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។