You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ព្រះសីហនុៈ នៅវេលាម៉ោង០២ និង០០នាទី ទាបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធជាមួយនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ស្ថិតនៅចំណុចក្នុងក្លឹបកំសាន្តL.V ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សួន វណ្ណរ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខN.00036365 រស់នៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានចូលលេងក្នុងក្លឹបកម្សាន្ត L.V រួចផឹកស៊ីជាមួយនឹងគូរកំណាន់របស់ខ្លួន បន្ទាប់មកជនសង្ស័យក៏មានទំនាស់ពាក្យ សំដីជាមួយនឹងគូរកំណាន់ ធ្វើអោយជនសង្ស័យបានបោកបំបែកកែវ និងរបស់របរមួយចំនួននៅក្នុងក្លឹបកំសាន្តនោះ។ ភ្លាមៗនោះ តំណាងក្លឹបកំសាន្ត L.V ក៏បានរាយការណ៍មកកាន់កម្លាំងកងរាជអាវុធហត្ថដើម្បីសុំការធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងក៏បានបញ្ចូនជនសង្ស័យមកបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនគេពិតជាបានធ្វើដូចសំដីចោទប្រកាន់ របស់ តំណាងក្លឹបកំសាន្ត L.V ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ព្រះសីហនុ កំពុងធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
p