ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលរៀបចំឡើង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។