You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយពង្រឹងការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ

ដោយទទួលបានការអនុញាតពីលោក​ នាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង​ និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់(គ.ប.ខ) រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រឹកថ្ងៃសុក្រទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ​ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយពីក្រមសីលធម៌ ការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថ ការអនុវត្តវិធាន ៣ ការពារ ៣ កុំ ការអនុវត្តនូវវិធានការពាររបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវិដ១៩ និងការអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៥៤ ស.ស.រ ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងការកំណត់តំបន់លឿង តំបន់លឿងទុំ តំបន់ក្រហម ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថឈរជើងនៅដឹព្រីមៀសែនសុខ។