You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសាកសួរសុខទុក្ខ សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៥!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសាកសួរសុខទុក្ខ សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៥!

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលជាសិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៥ ដែលកំពុងសិក្សា និងត្រៀមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ក៏បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសត្រូវអនុវត្ត ៣ការពារ និង៣កុំ ទន្ទឹមនឹងនេះ លោក នាយឧត្តមសេនីយ៍ក៏បានក្រើនរំលឹកដល់នាយអាវុធហត្ថទាំងអស់ត្រូវគោរពវិន័យនិងមានសិលធម៌ល្អជាពិសេសនៅពេលបំពេញភារកិច្ច។