ព្រះវិហារ: នៅវេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ
បានជួបសំណេះសំណាល និងមានមតិផ្តាំផ្ញើ ជាមួយកម្លាំងកងអនុសេនាធំចល័តលេខ១៣ ប្រចាំខេត្តព្រះវិហារ ចំនួន០៨នាក់ ដែលនឹងត្រូវផ្ទេរភារកិច្ចទៅ សាលាកងរាជអាវុធហត្ថកំបូល។ ក្នុងពិធីសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានឧបត្ថម្ភថវិកា ដល់កម្លាំងកងអនុសេនាធំចល័តលេខ១៣ ទាំង០៨នាក់នោះ ដែលក្នុងម្នាក់ៗ ទទួលបានថវិការចំនួន២០ម៉ឺនរៀលផងដែរ។