ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងសួសុខទុក្ខដល់កងវរសេនាតូចអាវុធហត្ថចល័ត ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា ចុះល្បាតគោលដៅខណ្ឌច្បារអំពៅ ដែរកំពុងស្នាក់នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ និងកម្លាំងឈរជើងនៅគោលដៅរង្វង់មូលគួរស្រូវ, ផ្លូវជាតិលេខ៣ ស្ពានកំពង់ទូល និងផ្លូវជាតិលេខ៤ ព្រមទាំងបាននាំយកនូវទឹកបរិសុទ្ធ ១០កេស ទឹកក្រូច៥កេស ទឹកផ្លែឈើ ៥កេសផងដែរ។