បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលសម្ភារៈពេទ្យមានម៉ាស អាវការពារ និងមួក ពីឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធប្រើប្រាស់តាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ទទួលបានម៉ាសចំនួន ៥,០០០ម៉ាស អាវការពារ២,០០០អាវ និងមួក២,០០០មួក ។