កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ប្រចាំការនៅចំណុចគោលដៅផ្លូវជាតិលេខ២ កែងផ្លូវលេខ១១០ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ ភេទប្រុស ពាក់ព័ន្ធករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក)ចំនួន ០៣កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី។