បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបែងចែកភារកិច្ចការងារជំនាញមន្ទីរទាំង៧ ក្នុងវេនប្រចាំមណ្ឌលប្រតិបត្តិការ នៅសាលប្រជុំ អគារសេនាធិការកងរាជអាវុធហត្ថខេត្ត។