You are currently viewing លោក វរសេនីយ៍ទោ សុខ មីន នាំយកអំណោយមួយចំនួន ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ

លោក វរសេនីយ៍ទោ សុខ មីន នាំយកអំណោយមួយចំនួន ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រ

រតនគិរី៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគនិងបរិភោគថវិកាមួយចំនួន ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិប៉ូយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ អំណោយដែលបានប្រគល់ជូននៅពេលនេះរួមមានទឹកត្រី ១ យួរ, ប៊ីចេង ២ គីឡូក្រាម, ស្ករស ៣ គីឡូក្រាម, មី ២ កេស, គុយទាវ ២ កេស, ទឹកបរិសុទ្ធ ១០ កេស, ទឹកដោះគោឆៅ ២ កេសធំ, អង្ករ ១ បាវស្មើនឹង ៥០ គីឡូក្រាម, ទឹកត្រចៀកកាំ ២ យួរ, ប្រេងឆា ២ លីត្រ, ត្រីខ ២ យួរ, ទឹកផ្លែឈើ ២ កេស ក្នុងនោះលោក វរសេនីយ៍ត្រី ប៉ែន រតនា ប្រធានស្នាក់ការ ៧៨២ បានជួយឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនរៀល សរុបថវិកាអស់ចំនួន ២,០៦០,០០០រៀល។