បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានទទួលអំណោយពីលោក ម៉ា ទីន និងលោកស្រី និងលោក ដា លីន ដែលជាម្ចាស់ក្រុមហ៊ុន និងភោជនីយដ្ឋាន ហ័រ ធៀនហ្សា អំណោយមានដូចជា៖ អង្ករទម្ងន់៣តោន, អាល់កុលចំនួន ៣០កាដុង, ម៉ាស់ចំនួន២០ កេសធំ, ត្រីខចំនួន ២០កេស, មីចំនួន ៤០កេសតូច, ទឹកបរិសុទ្ធចំនួន១០០យួរ និងថវិកាចំនួន ១៥លានរៀល ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន និងភោជនីយដ្ឋាន និងសហការី ឱ្យជួបប្រទះតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មាសត្រូវ ជាពិសេសជៀសឱ្យផុតពីជំងឺកាចសាហាវទាំងឡាយ ទាំងពួង និងជួបតែពុទ្ធពរទាំង ៥ ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងធ្វើការផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុន ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។