កណ្តាល ៖ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនដល់ក្រុម គ្រួសារ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ក្រុមការងារចាក់វ៉ាក់សាំងរបស់យោធភូមិភាគពិសេស នៅបន្ទាយតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាលផងដែរ។ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បាននាំយកថវិកា សម្ភារ រួមមានទឹកបរិសុទ្ធ ទឹកក្រូច មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ព្រមទាំងអាហារពេលព្រឹកនិងពេលថ្ងៃ ឧបត្ថម្ភជូនដល់ក្រុមការងារទាំងអស់ពាក់ព័ន្ធ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាលផងដែរ។