You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើង

កណ្តាល៖ យប់ថ្ងៃទី៣០ ខែមេស ឆ្នាំ២០២១ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យស្ថានភាព សភាពការណ៍ និងពង្រឹងកងកម្លាំងដែលកំពុងឈរជើងប្រចាំការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅតំបន់បិទខ្ទប់មួយចំនួន និងពិនិត្យតាមមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោក មេបញ្ជាការ ក៏បាននាំយកសម្ភារៈរួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ត្រីខ ទឹកស៊ីអីវ ទឹកត្រី ម៉ាស ។ល។ ឧបត្ថម្ភជូនដល់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ផងដែរ។