You are currently viewing កម្លាំងកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ សហការគ្រប់ពេលវេលា លើកិច្ចការងារមនុស្សធម៌

កម្លាំងកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ សហការគ្រប់ពេលវេលា លើកិច្ចការងារមនុស្សធម៌

កំពង់ឆ្នាំង : កម្លាំងកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ សហការគ្រប់ពេលវេលា លើកិច្ចការងារមនុស្សធម៌ ដើម្បីជាចំណែកចូលរួមកាត់បន្ថយភាពក្រីក្រក្នុងសង្គម ជាក់ស្តែងនៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការចេញធ្វើសកម្មភាពមនុស្សធម៌ដោយ ជួយសាងសង់ផ្ទះ ចំនួន០១ខ្នង ដែលមានទំហំ៤×៥ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជូនប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាក ស្ថិតនៅក្នុងភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ។
វ១

វ២

វ៣

វ៤