You are currently viewing វរសេនីយ៍ឯក ឡាក់ គួន នាំយកគ្រឿងឧបភោគបរិភោគបឋមប្រគល់ជូន គ្រួសារខ្វះខាត

វរសេនីយ៍ឯក ឡាក់ គួន នាំយកគ្រឿងឧបភោគបរិភោគបឋមប្រគល់ជូន គ្រួសារខ្វះខាត

អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ឡាក់ គួន និងសហការី បានយកគ្រឿងឧបភោគបរិភោគបឋមប្រគល់ជូន គ្រួសារខ្វះខាត ដោយការបិទខ្ទប់ការពារជំងឺកូវីដ-១៩ ចំនួន២គ្រួសារ ឈ្មោះ ណេត យូសៀង មានចំនួន៣នាក់ប្រពន្ធ និងប្អូន១នាក់ ក្នុងបន្ទុកស្នាក់នៅបន្ទប់ជួល និងគ្រួសារឈ្មោះ សែម សុវណ្ណ មានចំនួន ៥នាក់ ប្តី និងកូន៣នាក់ ក្នុងបន្ទប់ជួល។ គ្រួសារនីមួយៗទទួលបានគ្រឿងឧបភោគបរិភោគ រួមមាន៖ ១. ម៉ី ១កេះ ២. ត្រីខ ១ឡូ ៣. ពងមាន់ ៣០គ្រាប់ ៤. ទឹកស៊ីអ៉ីវ ៦ដប ៥. ទឹកបរិសុទ្ធ ១កេះ។
នេះជាទឹកចិត្តសប្បុរសធម៌របស់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។