You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិបត្តិការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

ឧត្តមសេនីយ៍ឯក ហុង វិណុល បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិបត្តិការក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល

មជ្ឈមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ប្រជុំត្រួតពិនិត្យ និងការដាក់ចេញយន្តការដឹកនាំក្រុមការងារឆ្លើយតបរហ័ស ទៅលើក្តីកង្វល់ប្រជាជន និងជួយប្រជាជនពេលដាច់ស្បៀងបឋម ដោះស្រាយទាន់ពេលវេលា និងបញ្ជូនព័ត៌មានដល់ក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ដើម្បីឆ្លើយតបការអនុវត្តសេចក្តីសម្រេចលេខ៥៤ ទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺឆ្លងជាសកលកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយអនុវត្តយកនូវទិសស្លោក ចំពោះជាតិត្រូវការពារ ចំពោះប្រជាត្រូវបំរើ ច្បាប់ត្រូវគោរព និងបទល្មើសត្រូវបង្ក្រាប ជាមូលដ្ឋានក្នុងការអនុវត្ត ស្របតាមតួនាទី បង្ការ បង្ក្រាប សង្គ្រោះ និងបានណែនាំពីរបៀបដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងពេលអនុវត្តភារកិច្ច ក្នុងពេលល្បាត ក្នុងពេលការពារគោលដៅតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។