You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៧ និង ៤៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាល ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ន ប៊ុនធឿន អនុប្រធានបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើសកាប់ប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត) នៅចំណុចអូថ្ម ភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយបានចាប់យករថយន្ត ១ គ្រឿង(អ្នកបើកបរចុះរត់គេច) ដឹកឈើជ្រុងប្រភេទធ្លីច ៣០កំណាត់ ស្មើនឹង១.៤០០ម៉ែត្រីគុណ។
បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលឈើតុំចាត់ការបន្ត។