You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យកម្លាំងមធ្យោបាយ គ្រឿងបំពាក់ ការងារកសាងអង្គភាព

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យកម្លាំងមធ្យោបាយ គ្រឿងបំពាក់ ការងារកសាងអង្គភាព

ព្រះសីហនុ៖ រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងមធ្យោបាយ គ្រឿងបំពាក់ ការងារកសាងអង្គភាព បង្កបង្កើនផល និងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានណែនាំដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ត្រូវគ្រប់គ្រងតាមដានសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានជាប់ប្រចាំ បង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន សហការឱ្យបានល្អប្រសើរជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ” ៣ការពារ ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវកូវីដ-១៩។