ភ្នំពេញ៖ រសៀលថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយមីកំប៉ុង ៣៦០យួរ, មីកញ្ចប់ ១២០ កេសតូច, ត្រីខកំប៉ុង ២០០ឡូត៍, ទឹកត្រី ១០០ឡូត៍, ទឹកស៊ីអ៊ី ១០០ឡូត៍, ពងទា ៤៥០០ គ្រាប់ និងឆៃប៉ូវ ១៤០ គីឡូក្រាម ពីលោកស្រី លឹម ខេង និងស្វាមី លោក ឆេង ងួន និងភរិយា លោកស្រី តាំង គាង និងបុត្រ លោកស្រី សុខ ហូរ និងស្វាមី លោក លឹម សំបូរ និងភរិយា លោក ស៊ុន ណារ៉ា និងភរិយា។