You are currently viewing កម្លាំងកងរាជអាវុធហត្ថល្បាត និងនាំយកគ្រឿងឧបភោគបរិភោគសង្គ្រោះបឋមប្រគល់ជូនគ្រួសារខ្វះខាតស្បៀង

កម្លាំងកងរាជអាវុធហត្ថល្បាត និងនាំយកគ្រឿងឧបភោគបរិភោគសង្គ្រោះបឋមប្រគល់ជូនគ្រួសារខ្វះខាតស្បៀង

អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថបានល្បាត ព្រមទាំងបានយកគ្រឿងឧបភោគបរិភោគសង្គ្រោះបឋមប្រគល់ជូនគ្រួសារខ្វះខាតស្បៀង ដោយការបិទខ្ទប់ការពារជំងឺកូវីដ-១៩ ចំនួន៤គ្រួសារ នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។ នេះជាទឹកចិត្តសប្បុរសធម៌របស់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។