ព្រះសីហនុ៖ នៅវេលាម៉ោង ១៧ និង ០០នាទីល្ងាច ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យ ជំនាញស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជនសង្ស័យចំនួន០១ នាក់ ពី លោក អនុសេនីយ៍ ឯក ឈុន ឈា ប្រធានស្នាក់ការសន្តិសុខ ទំនប់រលក។ ជនសង្ស័យមានឈ្មោះ អ៊ូយ សម្បត្តិ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីករ ស្នាក់នៅក្រុម១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីមិនគោរពវិធានការរដ្ឋបាលរបស់សាលាខេត្តព្រះសីហនុ (ផឹកស៊ីបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីវេលា ម៉ោង១៩ និង ៣០នាទី ថ្ងៃសៅរទី០១ ខែឧសភា ឆ្នាំ២០២១ ) នៅចំណុចក្រុម១៣ ភូមិ០៤ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ផងដែរថាការឃាត់ខ្លួនជនសង្ស័យខាងលើដោយមានការសម្របសម្រួល និងឯកភាពពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងធ្វើការសាកសួរ ដើម្បីបន្តនីតិវិធី។
