You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់

ភ្នំពេញៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក ស្ថិតនៅចំណុច មុខសាលាបឋមសិក្សារច្បារអំពៅទី១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការ ឃាត់ខ្លួននេះ គឺជាជនសកម្មក្នុងការឆបោកប្រាក់ពីប្រជាពលរដ្ឋតាមទូរស័ព្ទ ដោយបញ្ឆោតអោយប្រជាពលរដ្ឋវេរលុយទៅអោយខ្លួនតាម ប្រព័ន្ធប្រតិបត្តិការវីង។

មន្ត្រីដដែលបានបន្តទៀតថា មុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានតាំងខ្លួនជាប្អូន របស់ជនរងគ្រោះ ឈ្មោះ ជូ ភាព ដោយប្រាប់ជនរងគ្រោះថា ខ្លួនកំពុងមានគ្រោះថ្នាក់ហើយកំពុងស្នាក់នៅមន្ទីពេទ្រ ហើយបានទូរសព្ទ័មកសុំលុយជនរងគ្រោះ ចំនួន៩០ម៉ឺនរៀល ដោយឲ្យផ្ងើតាមប្រព័ន្ធប្រតិបត្តិការវីងដើម្បីអោយថ្លៃពេទ្យ។ ដោយភាពស្លន់ស្លោរ និងមិនបានគិតវែងឆ្ងាយជនរងគ្រោះក៏បាន វេលុយឲ្យតែម្តង។ លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យខាងលើក៏បានទូរស័ព្ទមកជនរងគ្រោះម្តងទៀត ដើម្បីសុំលុយចំនួន២០០$បន្ថែមទៀត ដោយអោយផ្ញើតាមប្រព័ន្ធប្រតិបត្តិការវីងដដែល។ ប៉ុន្តែដោយមានការសង្ស័យ ជនរងគ្រោះក៏បានផ្ញើលុយតាមឡានតាក់ស៊ីវិញ និងបានរាយការណ៍ពីដំណើររឿងមកកាន់កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ។

បន្ទាប់ពីបានទទួលដំណឹងមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ចែងកម្លាំង រៀបចំវិធានការណ៍ ដើម្បីឃាត់ខ្លួនជនសង្ស័យ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បាននាំខ្លួនជនសង្ស័យទាំង០២នាក់នោះមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌច្បារអំពៅដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើដូចសំដី ដែលជនរងគ្រោះចោទប្រកាន់មែន។

ជនសង្ស័យត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ចូនទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។
ផផផផផផផផ