ក្រចេះ៖ រសៀលថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី្មៗ និងពង្រឹងការងារផ្ទៃក្នុង ដឹកនាំលោក វរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងជំនួយការផងដែរ។