ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថដឹកនាំដោយ លោក វរសេនីយ៍ឯក ហ៊ីង សុវណ្ណារ៉ា មេបញ្ជាការ កងវរសេនាតូចចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានល្បាត និងបាននាំយកគ្រឿងឧបភោគបរិភោគសង្គ្រោះបឋមប្រគល់ជូនគ្រួសារខ្វះខាតស្បៀងបន្ទាន់ ដោយការបិទខ្ទប់ចំនួន ១គ្រួសារ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះជាទឹកចិត្តសប្បុរសធម៌របស់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។