You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីទទួលផលចោរកម្ម

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីទទួលផលចោរកម្ម

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៩ និង៤៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីទទួលផលចោរកម្ម ស្ថិតនៅចំណុចភូមិដំណាក់កី ឃុំជើងគ្រាវ
ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពពត៌មានពីលោក សូដា ភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ អ៊ុច យីម ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ភ្នាក់ងារ GRK News ដដែល បានបន្តឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការតាមដាន និងកំណត់មុខសញ្ញា របស់ជនសង្ស័យជាយូរមកហើយ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ ស្របពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពទទួលផលចោរកម្ម។

ភ្នាក់ងារ GRK News បានបន្តឱ្យដឹងថាទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ម៉ូតូ ម៉ាក C១២៥ ចំនួន០៣គ្រឿង រួមមានៈ
– ម៉ូតូ C១២៥ ពណ៍ខ្មៅ ឆ្នាំ២០០៤ ពាក់ស្លាកលេខ សៀមរាប ១C ២៩៨៦
– ម៉ូតូម៉ាក C១២៥ ពណ៍ខ្មៅ ឆ្នាំ២០០៨ (គ្មានស្លាកលេខ)
– ម៉ូតូ C១២៥ ពណ៍ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G ៤២៣៧
០២. ម៉ូទ័រកាត់ដែក ចំនួន០១
០៣. កន្ត្រៃកាត់ដែកចំនួន០១
០៤. កាតគ្រីម៉ូតូចំនួន០២សន្លឹក
០៥. សោរកាច់កម៉ូតូ ចំនួន០៦
០៦. សោរដាប់លេខម៉ូតូ ចំនួន០៣
០៧. ញញួរ ចំនួន០១
០៨. ស្លាកលេខម៉ូតូចំនួន ០៣បន្ទះ
០៩. សោរកម៉ូតូកាច់រួច ចំនួន០៣
១០. អាគុយម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
c1

c2

c3

c4