You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល និង ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ប្រជុំដកពិសោធន៍ការងារ ក្នុងការអនុវត្តវិធានការបិទខ្ទប់

ឧត្តមសេនីយ៍ឯក ហុង វិណុល និង ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ប្រជុំដកពិសោធន៍ការងារ ក្នុងការអនុវត្តវិធានការបិទខ្ទប់

នៅមជ្ឈមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហុង វិណុល និងលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ជួបជាមួយនាយទាហាន ប្រចាំបញ្ជា នៅមជ្ឈមណ្ឌលប្រតិបត្តិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តាប់របាយការណ៍ ស្តីពីការអនុវត្តតួនាទីភារកិច្ច និងដកពិសោធន៍ការងារ ក្នុងការអនុវត្តវិធានការបិទខ្ទប់ ការរីករាលដាលនៃជំងឺឆ្លងជាសកលកូវីត១៩ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីចងក្រងមេរៀនហ្វឹកហ្វឺនសម្រាប់កងរាជអាវុធហត្ថ។