ព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងតាមគោលដៅដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការ វិធានការការពារបិទខ្ទប់ច្រកចេញ-ចូល ក្នុងក្រុងព្រះសីហនុ និងតាមខ្សែក្រវ៉ាត់ក្រុង ចំនួន០២ទីតាំង ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ថិតក្នុងសង្កាត់លេខ១ និងលេខ៤ ក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។