You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបកន្លែងលេងហ្គេមបាញ់ត្រីគ្មានច្បាប់អនុញ្ញាតិ ០១លើក ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបកន្លែងលេងហ្គេមបាញ់ត្រីគ្មានច្បាប់អនុញ្ញាតិ ០១លើក ឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់

ព្រះសីហនុៈ នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបកន្លែងលេងហ្គេមបាញ់ត្រីគ្មានច្បាប់អនុញ្ញាតិ ០១លើក ស្ថិតនៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានមនុស្សចំនួន ០៨នាក់។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង០៨នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក មន្ត្រីកងរាជអាវុធហត្ថ ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់នោះមានឈ្មោះៈ
០១. សរ រតនះ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (អ្នកមើលការខុសត្រូវ)
០២. ចាន់ ចន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (អ្នកមើលការខុសត្រូវ)
០៣. អុល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)
០៤. អឿន ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)
០៥. កែវ សែ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)
០៦. សឿង សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)
០៧. ប៊ោន ចាន់ធូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)
០៨. សោម តាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅចំណុចក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (ជាអ្នកចូលលេង)។

មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.ទូរហ្គេមបាញ់ត្រី ចំនួន០២ទូរ
០២. កៅអីអង្គុយមូល ចំនួន១០កៅអី
០៣. ទូរស័ព្ទដៃចំនួន០៥គ្រឿង
០៤. សៀវភៅបញ្ជីចំណូល-ចំណាយ
០៥.ចង្កោមសោរទូរហ្គេមចំនួន០២
០៦.ប្រាក់រៀលចំនួន ៤១៩.៥០០៛
០៧.ស្លាកបំរាម ចំនួន២៥សន្លឹក
០៨.ការបូបខ្មៅចំនួន០១
០៩.តុជ្រុងចំនួន០១។

បច្ចុប្បន្នអ្នកដែលទទួលខុសត្រូវកន្លែងលេងល្បែងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ចំណែកអ្នកដែលចូលលេងត្រូវបានអោយអាណាព្យាបាល មកធ្វើកិច្ចសន្យា និងធានាខ្លួនត្រលប់ទៅលំនៅដ្ឋានវិញ។
ម១

ម២

ម៣