រតនគិរី៖ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ១៩:៥០នាទីថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានចុះឃាត់ចាប់គោយន្ដកែច្នៃចំនួន ០១គ្រឿង ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត នៅ ចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ម្ចាស់គោយន្ដបានរត់គេចខ្លួន បាត់)។ វត្ថុតាងរឹបអូសមានគោយន្ដកែច្នៃចំនួន ០១គ្រឿង, ប្រភេទលេខ២ ចំនួន ៩៨ ស្មើនឹង ១.១២១ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។