កោះកុង៖ នៅវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំង ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងបានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផែ ប្រមូលផលនេសាទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត។