ភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំង បានដឹកនាំក្រុមការងារជំនាញ ធ្វើការត្រួតពិនិត្យលក្ខណសម្បត្តិ បេក្ខជន បេក្ខនារី ដែលមានជំនាញពេទ្យ-បច្ចេកវិទ្យាព័ត៌មានវិទ្យា និងជំនាញវិស្វកម្ម ដើម្បីស្នើសុំធ្វើបច្ចុប្បន្នភាពបញ្ចូលក្របខ័ណ្ឌតាមប្រកាសលេខ០១០ របស់ក្រសួងការពារជាតិ។