ឧត្តរមានជ័យៈ ការងារកសាងអង្គភាព គឺជាកាតព្វកិច្ចដែលកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ជាក់ស្តែង ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅវេលាម៉ោង០៨ និង០០ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកអន្លង់វែង សរុបចំនួន ១៥នាក់ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ងួន ទ្ធីរឹទ្ធ
មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការចាក់សាបនៅ មុខមូលដ្ឋានស្រុក និងជួសជុលនៅកន្លែងដែលមានបញ្ហាឡើងវិញ នៅក្នុងបរិវេនមូលដ្ឋាន ដែលមានទំហំសរុបចំនួន ៧៧៨,៥០ ម៉ែត្រការ៉េ ដែលចំណាយទឹកប្រាក់សរុបអស់ចំនួន ១២ ២០០ ០០០ រៀល ( ដប់ពីលានពីសែនរៀលគត់ )៕