រតនគីរី៖ រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអនុញ្ញាតឱ្យសមាគមន៍វៀតណាមប្រចាំនៅខេត្តរតនគីរី ចូលជួបសំដែងការគួរសម និងនាំយកអំណោយមកប្រគល់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងពេលសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
អំណោយមានម៉ាសចំនួន ៥០ ប្រអប់ និងជែលលាងដៃសម្លាប់មេរោគចំនួន ២១០ ដបតូច ។