You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅ ទីតាំង មណ្ឌលធ្វើចត្តាឡីស័ក

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងតាមគោលដៅ ទីតាំង មណ្ឌលធ្វើចត្តាឡីស័ក

កណ្តាល ៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព សភាពការណ៍ កងកម្លាំងកំពុងឈរជើងតាមបណ្តាគោលដៅបិទខ្ទប់ ក្នុងក្រុងតាខ្មៅ បន្តចុះត្រួតពិនិត្យទីតាំងកងកម្លាំងកំពុងការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅមណ្ឌលធ្វើចត្តាឡីស័កព្រែកតាពៅ និងមណ្ឌលធ្វើចត្តាឡីស័ក ឈូងលាភ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អនុវត្តតាមសេចក្តីសម្រេចនិងណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។