You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសារសម្លេងរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសារសម្លេងរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ

ឧត្តរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ និងអានសារ ព្រមទាំងស្តាប់សម្លេងរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការបណ្តេញអាវុធហត្ថ ១រូប ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលមិនគោរពវិន័យ មិនគោរពបទបញ្ជា ដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដោយលែកនៅតាមមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការក៏បានធ្វើពិធីផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។